Saturday, January 18, 2014

សូមស្វាគមន៍ចំពោះការអញ្ជើញចូលមកកាន់ khmer love 2015
11:36 PM vysineang

ដោយមើលឃើញថាប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនៅឆ្នាំ2015ខាងមុខនឹង ក្លាយទៅជាសមាជិកសហគមន៍ពាណិជ្ជកម្មអាស៊ាន ពេលនោះនឹងមានក្រុមហ៊ុនជាច្រើន មក បោះទុន វិនិយោគ ហើយប្រពន្ធ័ផ្សព្វនៅមានកម្រិត ទើបក្រុមនិស្សិតបន្ទប់203 សិក្សាថ្ងៃសៅ អាទិត្យ នៃសកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃថ្ងៃទី19 ខែមករា ឆ្នាំ2013បានបង្កើតវេបសាយមួយមានឈ្មោះថា ( khmer love 2015)
 គោលបំណង
វេបសាយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ ពត៌មានវិទ្យា ព្រឹត្តិការសំខាន់ សន្តិសុខសង្គម និងផ្តល់ឱកាស់ដល់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ ផលិតករ គ្រប់ប្រភេទបាន ផ្សព្វផ្សាយលក់ទំនិញ និងផលិតផល ផ្សេងៗ តាមប្រពន្ធ័អ៊ិនធើណេត
ចក្ខុវិស័យ
khmer love 2015  គឺជាភ្នាក់ងារបម្រើដល់ការ ផ្សព្វផ្សាយទំនិញ ផលិតផល និង សេវាកម្ម ដែលទទួលបានការគាំទ្រពីសំណាក់ ស្រទាប់យុវវ័យ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ពាណិជ្ជកម្ម  និងស្ថាប័ននានា។
 បេសកម្ម
khmer love 2015សូមប្តេជ្ញាថា នឹងបំពេញតម្រូវការដល់អតិថិជន អង្គភាពអាជីវកម្មនានា នូវការផ្សព្វផ្សាយ ទំនិញ ផលិតផល សេវាកម្ម ទៅកាន់ពិភពលោក យ៉ាងរហ័សទាន់ចិត្ត។